សេចក្តីជូនដំណឹង
Posted by buddhas
ចំនួនអ្នកទស្សនា ៖
376
ព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តសំពៅមាស សូមប្រគេននិងជូនដំណឹង ដល់សិស្សានុសិស្ស និងពុទ្ធបរិស័ទជ្រាបថា វគ្គសិក្សាព្រះធម៌ឆ្នាំទី ២៧ បង្រៀនដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស នឹងប្រារព្ធបើកពិធីបើកវគ្គនៅវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅថ្ងៃ ១រោច ខែកក្តិក ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
តាមកម្មវិធីដូចតទៅនេះ ៖
- ម៉ោង ១៤.៣០នាទី ជួបជុំសិស្សានុសិស្ស និងពុទ្ធបរិស័ទ នមស្កាព្រះរតនត្រ័យ សមាទានសីល
- ម៉ោង ១៥.០០នាទី លោកគ្រូ អគ្គបណ្ឌិត អញ្ជើញដល់ ព្រះសង្ឃចម្រើនព្រះបរិត្ត និងស្វាធ្យាយ ជយន្តោ និងពិធីប្រកាសបើកវគ្គ
- ម៉ោង ១៥.៣០នាទី លោកគ្រូ អគ្គបណ្ឌិត ចាប់ផ្តើម បង្រៀនព្រះធម៌ ។
សូមអនុមោទនា!!
បញ្ជាក់ (នៅថ្ងៃ ២៦-២៧-២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នឹងបង្រៀននៅវត្តសំពៅមាស បន្ទាប់ពីនោះ នឹងបង្រៀនតាមកាលវិភាគធម្មតា ចុចទីនេះ មើលកាលវិភាគនិងទីកន្លែងបង្រៀន )